គំនិតផ្សេងៗគ្នាចំពោះមីក្រូហិរញ្ញវត្ថុ

គ្រឹះស្ថាន វ៉ាយ ស៊ី ភី ម៉ាយក្រូហ្វាយនែន ម.ក ត្រូវបានផ្តល់អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាចាប់តាំងពីឆ្នាំ ២០០៩ មក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជននៅតាមទីក្រុងនិងបណ្តារខេត្តនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ ដោយផ្តល់នូវប្រាក់កម្ចីជូនសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងកម្ចីផ្ទាល់ខ្លួន ។

វ៉ាយ ស៊ី ភី មានការប្តេជ្ញាចិត្តរឹងមាំនិងស្មារតីឆ្ពោះទៅរកការផ្លាស់ប្តូរ យើងជឿជាក់ថាមុខជំនួញខ្នាតតូចក្នុងសង្គម នឹងមានការផ្លាស់ប្តូរ  នេះជាមូលហេតុដែលយើងបានចូលមកក្នុងរូបភាពជាការរួមចំណែកដល់អ្នកដែលមានបំណងចង់ចាប់ផ្តើមជាសហគ្រាសធុនតូចឬមធ្យម។ នៅក្នុងប្រតិបត្តិការយើងមានចេតនាតម្រង់គោលដៅសហគ្រិនទាំងអស់ដោយសារយើងជឿជាក់ថាវាគឺជាដំណោះស្រាយដើម្បីទ្រទ្រង់ជីវភាពនិងចំណូលរបស់ពួកគេ។ នៅទីបំផុតរូបភាពនៃហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា នឹង មានការកើនឡើង។

ប្រសិនបើអ្នកមករកដំណោះស្រាយហិរញ្ញវត្ថុជាមួយគំនិតសហគ្រិនរបស់អ្នក វ៉ាយ ស៊ី ភី គួរតែជាកន្លែងដ៏ត្រឹមត្រូវសម្រាប់អ្នកដើម្បីចាប់ផ្តើមការផ្សងព្រេងរបស់អ្នកជាមួយទំនុកចិត្តនិងភាពងាយស្រួល។

យើងផ្តល់ឱ្យអ្នកនូវប្រាក់កម្ចីដោយការយកចិត្តទុកដាក់ផងដែរពីព្រោះយើងនឹងមិនរីកចម្រើនទេបើគ្មានការគាំទ្ររបស់លោកអ្នក !

ដូច្នេះសូមស្វាគមន៍ចំពោះ វ៉ាយ ស៊ី ភី ដែលជដៃគូររបស់អ្នកនៅក្នុងដំណោះស្រាយមីក្រូហិរញ្ញវត្ថុ!

ទស្សនៈវិស័យ

ជាជម្រើសដំបូងនៃសេវាកម្មមីក្រូហិរញ្ញវត្ថុសម្រាប់អតិថិជននិងលើកកម្ពស់ជីវភាពអោយកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង   យើងប្តេជ្ញាចិត្តក្នុងការបម្រើអតិថិជនរបស់យើងជាមួយគុណភាព ភាពងាយស្រួល ភាពជឿទុកចិត្តនិងការពេញចិត្ត។

ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុរបស់យើងផ្តោតលើអតិថិជនទីក្រុងនិងជនបទក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ដែលត្រូវការ ប្រាក់កម្ចីដើម្បីកែលម្អជីវិតនិងអាជីវកម្ម ។

ដោយយកចិត្តទុកដាក់លើគុណភាពយើងចង់អោយស្នាដៃរបស់យើងឆ្លើយតបទៅនឹងស្តង់ដារដែលអ្នករំពឹងទុកឬសូម្បីតែលើសពីនេះ។យើងមានគោលបំណងផ្តល់ជូនអ្នកនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលងាយស្រួលក្នុងការដោះស្រាយជាមួយអ្នក យើងនៅទីនេះដើម្បីនៅជាមួយអ្នកហើយគោរពតាមភាពសុចរិត។

ជាខ្លឹមសារនៃអាជីវកម្មរបស់យើង ដោយការពេញចិត្តយើងធ្វើទៅលើអ្វីដែលល្អបំផុតសម្រាប់អតិថិជនរបស់យើងស្របតាមស្ថានភាពនិងតម្រូវការផ្សេងៗរបស់អតិថិជន។